CID Human Rights Academy

វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) មានសេចក្តីសោមនស្សក្នុងការប្រកាសជ្រើសរើសសិក្ខាកាម (៦០ នាក់) សម្រាប់កម្មវិធីបណ្ឌិត្យសភាសិទ្ធិមនុស្សឆ្នាំ ២០២៤ (2024 CID Human Rights Academy)។ កម្មវិធីបណ្ឌិត្យសភាសិទ្ធិមនុស្សគឺជាវេទិកាបណ្តុះបណ្តាលសម្រាប់ការកសាងសមត្ថភាពសម្រាប់យុវជន, អ្នកធ្វើការក្នុងស្ថាប័នអង្គការសង្គមស៊ីវិល, គរុសិស្ស, គរុនិស្សិត, គ្រូបង្រៀន និងអ្នកដែលមានចំណង់ចំណូលចិត្តក្នុងការរៀនសូត្រ និងការលើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។

កម្មវិធីបណ្ឌិត្យសភាសិទ្ធិមនុស្សនឹងប្រារព្ធធ្វើដោយផ្ទាល់ក្នុងរយៈពេលសរុបប្រាំថ្ងៃ (រួមទាំងថ្ងៃធ្វើដំណើរ) នៅខេត្តព្រះសីហនុ។ កម្មវិធីមានវគ្គចែករំលែកចំណេះដឹងជាបន្តបន្ទាប់ និងសិក្ខាសាលាអភិវឌ្ឍន៍ជំនាញ ដែលសម្របសម្រួលដោយអ្នកជំនាញនិងបញ្ញវន្តខ្មែរ និងបរទេសដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។

ចូលរួមជាមួយកម្មវិធីបណ្ឌិត្យសភាសិទ្ធិមនុស្សដើម្បីពង្រីកចំណេះដឹង ពង្រឹងជំនាញរបស់អ្នក និងបង្កើតទំនាក់ទំនងយូរអង្វែងជាមួយមនុស្សដែលមានចំណង់ចំណូលចិត្តក្នុងការរៀនសូត្រ និងការលើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។

សម្រាប់ព័ត៌មានលម្អិត និងការចុះឈ្មោះចូលរួមកម្មវិធីសូមចុចលើដំណរភ្ជាប់នេះ៖ https://forms.office.com/r/igk96NUg4c

កម្មវិធីនេះអាចប្រព្រឹត្តទៅបានក្រោមការគាំទ្រមូលនិធិសប្បុរសធម៌របស់ប្រជាពលរដ្ឋសហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID Cambodia និងតាមរយៈ Transparency International Cambodia

ចូលរួមក្នុងឆានែលតេលេក្រាមរបស់ CID ដើម្បីទទួលបានព័ត៌មានថ្មីៗ៖ https://t.me/CIDemocracy